fbpx
02Dec, 2023

របររកស៊ីផ្លូវភេទ ត្រូវគេចាត់ទុកជារបររកស៊ីចាស់បុរាណមួយ​  មុខរបរនេះមិនសូវទទួលបានការឲ្យតម្លៃនិងទទួលបានការស្អប់ខ្ពើមពីមនុស្សភាគច្រើន ជាទូទៅអ្នកប្រកបនេះត្រូវបានគេចាត់ទុកថាបណ្តាលមកពី ភាពក្រីក្រឬកាលៈទេសៈបង្ខំជាដើម ។​ នៅបណ្តាលប្រទេសភាគច្រើនចាត់ទុករបរនេះជារបរខុសច្បាប់ប៉ុន្តែនៅបណ្តាលមួយចំនួនដែលខ្មែរហៅថា របរ«លក់ខ្លួន» នេះបែរជាស្របច្បាប់ទៅវិញ។

តើប្រទេសណាខ្លះទៅដែលការរកស៊ីផ្លូវភេទនេះបានដោយស្របច្បាប់ ?

  1. ប្រទេសញូហ្សេឡែន​ ៖ ការរកស៊ីផ្លូវភេទនៅប្រទេសនេះ ចាប់ផ្តើមស្របច្បាប់ចាប់ពីឆ្នាំ២០០៣មកម្លេះ ។អ្នករកស៊ីរបរលក់ខ្លួន អាចទទួលបានសិទ្ធិរកស៊ីរកស្របបានក្រោមច្បាប់ស្តីអំពី សុខភាពសាធារណៈនិងច្បាប់ការងារ ដែលមានន័យថា អ្នករកស៊ីរបរនេះ អាចទទួលបានផលប្រយោជន៍នានា សិទ្ធិដូចគ្នានិងនិយោជិកក្នុងមុខរបរផ្សេងៗទៀតដែរ។
  2. ប្រទេសអូស្រ្តាលី ៖ នៅអូស្រ្តាលី ការប្រកបរបរនេះស្របច្បាប់ទៅតាមរដ្ឋនីមួយៗ ដោយរដ្ឋខ្លះស្របច្បាប់ហើយរដ្ឋខ្លះមិនស្របច្បាប់នោះឡើយ ។
  3. ប្រទេសអូទ្រីស​ ៖ របរលក់ខ្លួន គឺស្របច្បាប់តែម្តងនៅទូទាំងប្រទេសមួយនេះ ។អ្នករកស៊ីផ្លូវភេទ ត្រូវតែចុះបញ្ជីការឲ្យបានត្រឹមត្រូវជាមុនដោយត្រូវពិនិត្យសុខភាព​ ត្រូវបង់ពន្ធ និងត្រូវមានអាយុចាប់ពី១៩ឆ្នាំឡើងទៅ ។
  4. ប្រទេសបង់ក្លាដេស៖ ស្រ្តីអាចរកស៊ីរបរនេះ ប៉ុន្តែសម្រាប់បុរសវិញមិនអាចឡើយ ហើយគ្រប់ទម្រង់នៃការលក់ដូរផ្លូវភេទ គឺសុទ្ធតែស្របច្បាប់ ។

ក្រៅពីប្រទេសទាំង៤ មានប្រទេស១១ទៀត ដែលលោកអ្នកមិនភ័យខ្លាចក្នុងការស្វែងរកសេវាកម្មផ្លូវភេទ ដូចជា ប្រទេសប៊ែលហ្ស៊ិក ប្រេស៊ីល កូឡុំប៊ី ដាណឺម៉ាក អេក្វាទ័រ បារាំង អាឡឺម៉ង់ ក្រិច ឥណ្ឌូនេស៊ី និងហូឡង់។

Leave a Reply

Your email address will not be published. Required fields are marked *

X