ទិដ្ឋភាពប្រព័ន្ធផ្សព្វផ្សាយសង្គមគឺប្រៀបដូចជាកន្លែងលេងកម្សាន្តសម្រាប់អ្នកធ្វើទីផ្សារ ប៉ុន្តែដើម្បីទទួលបានមកនៅលទ្ធផលមួយល្អក៏ត្រូវមានការទទួលខុសត្រូវខ្ពស់បំផុត
ជៀសវាងធ្វើការផ្សព្វផ្សាយខុសអតិថិជនគោលដៅ ។ការសម្រេចចិត្តថាជ្រើសយកវេទិកាណាមួយមកធ្វើការផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្មរបស់អ្នកអាចជារឿងពិបាក។ ដូចនេះ ដើម្បីជ្រើសរើសបណ្តាញសង្គមដែលត្រឹមត្រូវនិងសាកសមជាមួយផលិតផលឬសេវាកម្មរបស់អ្នក គួរតែធ្វើការសិក្សាស្វែងយល់វេទិកាផ្សព្វផ្សាយ TikTok , Facebook ,IG ជាមុនសិន
- TikTok
មូលដ្ឋានអ្នកប្រើប្រាស់TikTok ភាគច្រើនជាយុវវ័យ(ក្មេងៗ) ប្រសិនបើទស្សនិកជនគោលដៅរបស់អ្នកគឺ Gen Z ឬ សហស្សវត្សរ៍វ័យក្មេង នោះTikTok ជាបណ្តាញសង្គមដ៏ល្អមួយសម្រាប់ការផ្សព្វផ្សាយរបស់អ្នក ។ TikTok ផ្តោតទៅលើវីដេអូខ្លី Funny ,Creative ,ប្លែកៗនិងទាមទារការចាប់អារម្មណ៍លឿន ឬអាចនិយាយបានថា Catchy Tunes ដែលទាក់ទង ចម្រៀងនិងភ្លេងដែលដាក់ក្នុងវីដេអូកំពុង trending នោះវីដេអូអ្នកនិងឆាប់ទទួលបានការចាប់អារម្មណ៍លឿនដែរ ។ ដូចនេះ ផលិតផលដែលសាកសមសម្រាប់ platform មួយនេះអាចជា ផលិតផលប្រើប្រាស់ (សំលៀកបំពាក់ គ្រឿងសម្អាង ការថែរក្សាសម្រស់ ឧបករណ៍កម្សាន្ត សម្ភារៈការិយាល័យ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ជាដើម ) អាហារនិងភេសជ្ជះ (ម្ហូបអាហារ កាហ្វេ បង្អែម និងអាហារសម្រន់ជាដើម) សេវាកម្ម (សេវាកម្មស្នាក់នៅ គ្លីនិកថែរក្សាសម្រស់ …)
- Instagram
Instagram ឬហៅកាត់ថា IG ជាដែលគ្រប់គ្នាស្គាល់ថា ជាបងប្អូនរបស់ Facebook នោះ អាចនឹងមានភាពខុសប្លែកពី Facebook ច្រើន ដោយសារតែ platform នេះមានឯកជនភាពច្រើន។ អ្នកនិយមលេង IG ភាគច្រើនចូលចិត្តបង្ហោះពីជីវិតរស់នៅប្រចាំថ្ងៃ (lifestyle) របស់ពួកគេដែលបង្ហាញពីភាពសុីវីឡៃ ហុឺហា និងអភិជនភាព រាប់ចាប់តាំងពី ម្ហូបអាហារ សម្លៀកបំពាក់ប្រេន គ្រឿងថែរក្សាសម្រស់ គ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ទំនើបៗ បូករួមទាំងការធ្វើដំណើរកំសាន្តនានា។ Instagram ផ្តោតលើរូបភាពនិងវីដេអូ ស្អាតៗ ប្លែកទាក់ទាញភ្នែក ( visually, creativity, aspirational, beautiful, inspiring )។ សម្រាប់ផលិតនិងសេវាកម្មដែលសាកសមជាមួយនឹង platform មួយនេះ ផលិតផលអាចជា ម្ហូបអាហារ សម្លៀកបំពាក់ប្រេន គ្រឿងថែរក្សាសម្រស់ គ្រឿងអលង្ការ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាដើម រីឯសេវាកម្មអាចជា ផ្នែកសណ្ឋានគារ ក្រុមហ៊ុនដំណើរកម្សាន្ត ខ្លឹបហាត់ប្រាណ សេវាកម្មដេគ័រផ្ទះនិងផ្សេងៗទៀត ។ - Facebook
មូលដ្ឋានអ្នកប្រើប្រាស់របស់ Facebook មានច្រើនជំនាន់ ដែលធ្វើឱ្យវាក្លាយជាវេទិកាដ៏ល្អមួយដើម្បីជួយរុញមាតិការបស់អ្នកទៅដល់ទស្សនិកជនយ៉ាងទូលំទូលាយ។. Facebook មានជម្រើសកំណត់គោលដៅអតិថិជនបានយ៉ាងល្អ ព្រោះវាអាចឲ្យអ្នកអាចស្វែងយល់ពី កត្តាប្រជាសាស្រ្ត ចំណាប់អារម្មណ៍ និងអាកប្បកិរិយារបស់អ្នកប្រើប្រាស់ដើម្បីធានាថាការផ្សាយពាណិជ្ជកម្មរបស់អ្នកទៅដល់មនុស្សពិតប្រាកដដែលអ្នកចង់បានផលិតផលរបស់អ្នក។ Facebook ពូកែទាំងការកសាង Brand ហើយអ្នកអាចរៀបចំការបង្ហោះរូបភាពនិងវីដេអូរបស់អ្នកឱ្យស្របនឹងទស្សនិកជនត្រឹមត្រូវនិងសម្រេចបាននូវគោលដៅទីផ្សារជាក់លក់មួយរបស់ះអ្នក ។ Facbook មានភាពទូលំទូលាយជាងplatform ផ្សេងៗ អាចផ្សព្វផ្សាយបានសឹងតែគ្រប់ផលិតផល និងសេវាកម្ម លើកលេងតែផលិតផលនិងសេវាកម្មដែលខុសច្បាប់ដែលមិនអនុញ្ញាតឲ្យធ្វើការផ្សព្វផ្សាយ។
ចំណាំ៖ មិនថាផលិតផលឬសេវាកម្មអ្វីនោះទេឲ្យតែផលិតផលនិងសេវាកម្មល្អ បូករួមនឹងការផលិតមាតិកាដែលទាក់ទាញ និងរៀបចំយុទ្ធសាស្រ្តប៊ូតលើ បណ្តាញសង្គមនីមួយៗឲ្យបានចំអតិថិជនគោលដៅនោះអាជីវកម្មបងប្អូនប្រាកដដើរទៅមុខបាន ឲ្យតែបងបងប្អូនមានសមត្ថភាពផលិតនិងចេះបច្ចេកទេសត្រឹមត្រូវ ប៉ុន្តែប្រសិនបើបងប្អូនមិនមែនមានជំនាញខាងបច្ចេកទេសប៊ូតក៏ដូចជាមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការធ្វើវា បងប្អូនអាចទំនាក់ទំនងមកក្រុមការងារ AdsBox បានដែលពួកយើងជាក្រុមហ៊ុន Social Media Marketing អាចជួយបងប្អូនម្ចាស់អាជីវកម្មក្នុងការផ្សព្វផ្សាយលើបណ្តាញសង្គមទាំងបីខាងលើនេះយ៉ាងមានប្រសិទ្ធិភាពនិងប្រសិទ្ធិផល ។
ដូចនេះសម្រាប់បងប្អូនចង់សាកសួរព័តមានលម្អិតឬប្រឹក្សាយោបល់អាចទំនាក់ទំនងតាមតេលេក្រាមខាងក្រោមនេះបាន។
1 Comment