fbpx
07Dec, 2023

ជាការពិតណាស់នៅពេលដែលមាន​គេនិយាយអំពី ប្រជាជានដែលមានអាយុវែងជាងគេនៅលើពិភពលោកគេតែងតែនឹងគេដល់ប្រទេសជប៉ុនមុនគេ ហើយជាមធ្យមប្រជាជនជប៉ុនអាយុមានសង្ឃឹមរស់រហូត ដល់៨៧ឆ្នាំ ចំពោះស្ត្រី និង បរុស​៧៦ឆ្នាំ បើប្រៀបធៀបនឹងប្រជាជនអាមេរិក អត្រាសង្ឃឹមរស់ចំពោះស្រី្តមានអាយុ ៨១ឆ្នាំនិងបុរសអាចរស់ត្រឹមអាយុ ៧៦ឆ្នាំ។ ដូច្នោះ តែងមានសំណួរជាច្រើនលើកឡើងថា ហេតុអ្វីប្រជាជននៅប្រទេសមហាអំណាចសេដ្ឋកិចនៅអាស៊ីមួយនេះ​ មានអាយុវែងជាងគេនៅលើពិភពលោក ?​

ខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលធ្វើប្រជាជននៅប្រទេសជប៉ុនមានអាយុវែងជាងគេ ៖

  1. កត្តារបបអាហារ

ប្រជាជនជប៉ុនតែងតែចាត់ទុករបបអាហារឬរបបទទួលទានប្រចាំថ្ងៃជាចំណុចសំខាន់បំផុតសម្រាប់ជីវិតរបស់ពួកគេ ។ ជាទូទៅប្រជាជនជប៉ុនចូលចិត្តទទួលទានអាហារណាដែលមានជាតិ កាឡូរីតិច ជាពិសេសនៅក្នុងសាច់ត្រី និងបន្លែផ្សេងៗទៀតជាច្រើន ។លើសពីនេះ​ អាហារភាគច្រើននៅប្រទេសជប៉ុនត្រូវបានរៀបចំឡើងក្នុងចានយ៉ាងស្រស់ស្អាត ដែលរំលេចទៅដោយពណ៌ចម្រុះប្លែកៗគួរឲ្យទាក់ទាញចិត្តនិងចង់បរិភោគ ។ជាងនេះទៀតសោត អាហារទាំងនេះបានចូលរួមចំណែកដល់សុខភាពនិងកំណើតអាយុរបស់ពួកគេ ជាពិសេសសាច់ត្រីនិងបន្លែបែបធម្មជាតិដែលតែងតែបង្ហាញវត្តមានជានិច្ចនៅក្នុងចានអាហាររបស់ប្រជាជនជប៉ុន។

  1. ប្រភពអាហារពីកោះ អូគីណាវ៉ា

កោះអូគីណាវ៉ាគឺជាប្រភពផ្គត់ផ្គង់ចំណីអាហារដ៏សំខាន់និងធំបំផុតរបស់ប្រទេសជប៉ុនទាំងមូល។ កោះនេះមានភាពល្បីល្បាញក្នុងការផ្គត់ផ្គង់ សាច់ត្រី បន្លែ ផ្លែឈើ និងចំណីអាហារផ្សេងៗទៀតជាច្រើន ជាងនេះនោះ  សាច់ត្រី បន្លែ ផ្លែឈើ ដែលមាននៅលើកោះនេះត្រូវបានអ្នកស្រាវជ្រាវខាងវិជ្ជសាស្រ្តអះអាងថាមានសារធាតុចិញ្ចឹមជាច្រើនប្រភេទដែលអាចជួយបង្កាមិនឲ្យមានដូចជា ជំងឺមហារីក ជំងឺបេះដូង និងជំងឺលើសឈាមជាដើម ។​

  1. កត្តាសុខាភិបាល និងការគាំពារពីសង្គម

ប្រជាជនវ័យចំណាស់របស់ប្រទេសជប៉ុនត្រូវបានគេមើលឃើញថាមិនមានបញ្ហាតានតឹង ផ្នែកផ្លូវអារម្មណ៍ដូចប្រជាជននៅបណ្តាលប្រទេសផ្សេងនោះឡើង ។នៅពេលពួកគេ កាន់តែចាស់ ពួកគេកាន់តែមានសុភមង្គលពីព្រោះថាពួកគេមិនសូវខ្វាយខ្វាល់ពីបញ្ហាផ្នែកហិរញ្ញវត្ថុឡើយ ហើយជាទូទៅគ្រួសារនៅក្នុងប្រទេសជប៉ុន ជាពិសេសកូនៗរបស់ពួកគេសុទ្ធតែមានជីវភាពធូធារ ជាងនេះទៅទៀតមនុស្សចាស់ភាគច្រើននៅប្រទេសជប៉ុនតែងតែទទួលបានការជួយគាំពារផ្នែកសុខាភិបាលយ៉ាងយកចិត្តទុកដាក់និងមានគុណភាពខ្ពស់បំផុតពីសំណាក់រាជរដ្ឋាភិបាលនៃប្រទេសជប៉ុន។

សរុបជារួមមកការមានទំនៀបទម្លាប់ក្នុងការរស់នៅស្អាត ការហូបចុកបានត្រឹមត្រូវ កម្រឹតជីវភាពល្អ និងមានការគាំទ្រពីរដ្ឋាភិបាល ទាំងនេះហើយជាកត្តាធ្វើឲ្យប្រជាជនជប៉ុនរស់នៅបានយូរអង្វែងជាងប្រជាជននៅបណ្តាលប្រទេសផ្សេងទៀតនៅលើពិភពលោក ។

Telegram

Leave a Reply

Your email address will not be published. Required fields are marked *

X