fbpx
24Aug, 2023

វាជារឿងមិនគួរឲ្យនឹកស្មានទាល់តែងសោះ ហេតុអី្វសៀវភៅនេះមានតម្លៃរហូតដល់ 30.8លានដុល្លារ

តើសៀវភៅនេះមានចំនុចពិសេសអ្វីខ្លះ បានជាមហាសេដ្ឋីរូបនេះហ៊ានចំណាយប្រាក់យ៉ាងច្រើន សន្ធឹកសន្ធាប់ដើម្បីបានសៀវភៅមួយក្បាលនេះ ?

ក្នុងឆ្នាំ 1994 Bill Gates បានចំណាយប្រាក់ចំនួន 30.8 លានដុល្លារដើម្បីទិញសៀវភៅដែលមានឈ្មោះថា Codex Leicester។
ដែលសៀវភៅនេះតាក់តែងឡើងដោយអ្នកនិពន្ធជនជាតិអ៊ីតាលីម្នាក់គឺលោក Leonardo da Vinci នៃក្រុមហ៊ុន Renaissance  ត្រូវបានបោះពុម្ពផ្សព្វផ្សាយនៅចន្លោះឆ្នាំ 1504 និង 1510  មានចំនួន72 ទំព័រ ដែលសរសេរជាភាសាអ៊ីតាលី ។ Codex Leicester វាជាសៀវភៅមានតម្លៃថ្លៃបំផុតដែលមិនធ្លាប់មានដាក់លក់នៅលោកពិភពលោក។

តោះមកស្តាប់ហេតុផលមួយចំនួនដែល Bill Getes មានឆន្ទៈក្នុងការចំណាយខ្ពស់បែបនេះចំពោះសៀវភៅCodex Leicester

  • ហេតុផលទីមួយ Codex ជាឯកសារសំខាន់តែមួយគត់ និងមិនអាចមានសៀវភៅណាជំនួសបានឡើយ Bill Getes គាត់គិតថាសៀវភៅនេះ មានប្រយោជន៍យ៉ាងខ្លាំងចំពោះដំណើរនៃការបង្កើតកម្មវិធីMicrosoft របស់គាត់ ពីព្រោះសៀវភៅនេះ Leonardo da Vinci បានបំផុសនៃគំនិតរបស់គាត់ជាច្រើនទាក់ទងនិងមុខវិជា្ជដូចជា តារាសាស្ត្រ មេកានិច រុក្ខសាស្ត្រ គណិតវិទ្យា និងស្ថាបត្យកម្មផងដែរ។
  • ហេតុផលទីពីរ សៀវភៅ Codex Leicester គឺជាស្នាដៃដែលបង្កប់នូវគំនិតច្នៃប្រឌិតបែបសិល្បៈនិងវិទ្យាសាស្រ្តដ៏អស្ចារ្យ ហើយគាត់បានបញ្ជូលនូវចំណេះដឹងរបស់គាត់អំពីបាតុភូតនៃធម្មជាតិរបស់ផែនដីដ៏មានអត្ថន័យស៊ីជម្រៅ៕ Codex Leicester ផ្តោតជាចម្បងលើគំនិតរបស់ លោក Leonardo da Vinci រួមមានរូបគំនូរ ទ្រឹស្តីនិងការសង្កេតរបស់គាត់ ទាក់ទងនឹងចលនានៃទឹក ខ្យល់ ទំនាក់ទំនងរវាងព្រះច័ន្ទ ផែនដី និងព្រះអាទិត្យ និងចំលើយពីមូលហេតុដែលភូស៊ីលរបស់សត្វសមុទ្រអាចមានលទ្ធភាពនៅលើភ្នំ ។
  • ហេតុផលទី៣ Codex Leicester គឺជាឯកសារដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រវិទ្យាសាស្ត្រ ដែលបង្កប់នូវគំនិតអស្ចារ្យជាច្រើន ដែលធ្វើឲ្យទ្វីបអឺរ៉ុបងើបចេញពីយុគ្ធខ្មៅងងឹតឈ្ពោះទៅយុគ្ធពន្លឺមួយនៅសតវត្សទី១៧និង១៨ដែលគេដឹងថា ជាការចាប់ផ្តើម យុគ្ធពន្លឺនៃចំណេះដឹង ហើយសៀវភៅនេះជាធនធានដ៏មានតម្លៃមួយសម្រាប់អ្នកវិទ្យាសាស្ត្រ និងវិស្វករជាច្រើន ហើយវានៅតែបន្តបំផុសគំនិតក្នុងការរកឃើញនិងការច្នៃប្រឌិតថ្មីរហូតដល់ពេលបច្ចុប្បន្ននេះ។
  • ហេតុផលទី៤ Bill Gates គឺជាអ្នកដែលកោតសរសើរនិងជាអ្នកគាំទ្រពេញទំហឹងពីការនិពន្ធរបស់ Leonardo da Vinci ។ Bill Getes គាត់ជឿជាក់ថា Leonardo da Vinci គឺជាមនុស្សដែលមានទេពកោសល្យដ៏អស្ចារ្យបំផុតសម្រាប់លោក ទើបគាត់ចង់បានសៀវភៅCodex នេះជាកម្មសិទ្ធរបស់គាត់។ Codex Leicester ឥឡូវនេះត្រូវបានដាក់តាំងបង្ហាញនៅទីស្នាក់ការកណ្តាលរបស់ Gates Foundation ក្នុងទីក្រុង Seattle ។ វាជាធនធានដ៏មានតម្លៃសម្រាប់អ្នកប្រាជ្ញ និងអ្នកវិទ្យាសាស្ត្រ ជុំវិញពិភពលោក។

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X