fbpx
07Nov, 2023

សព្វថ្ងៃនេះយើងកំពុងស្ថិតនៅក្នុងពិភពឌីជីថលហើយកុំព្យូទ័របានក្លាយជាតម្រូវការមូលដ្ឋានមួយក្នុងចំណោមឧបករណ៍អេឡិចត្រូនិចដែលយើងប្រើប្រាស់នៅក្នុងជីវិតប្រចាំថ្ងៃ។ យ៉ាងណាមិញ រឿងចម្បងដែលយើងត្រូវការដើម្បីដំណើរការម៉ាស៊ីនកុំព្យូទ័របាន​នេះគឺក្តារចុច( keyboard )។

សម្រាប់អ្នកកំពុងប្រើប្រាស់កុំព្យូទ័ររាល់ថ្ងៃ តើអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ដែរឬទេថា  ហេតុអ្វីក្តារចុចឬ keyboard មិនតម្រៀបតាមលំដាប់អក្សរ ABCDEF ? តែបែរជាតម្រៀបអក្សរ QERTY?

ក្ដារចុច​មិន​ត្រូវ​បាន​តម្រៀប​តាម​អក្ខរក្រម ABCDEF ដោយសារវាបានពាក់ព័ន្ធ​ប្រវត្តិ​ម៉ាស៊ីនអង្គុលីលេខ។ ម៉ាស៊ីនអង្គុលីលេខដំបូងមានKey ដែលរៀបចំតាមលំដាប់អក្ខរក្រម ABCDFG ប៉ុន្តែនេះបណ្តាលឱ្យមានបញ្ហានៅពេលដែលមនុស្សវាយអក្សរលឿនពេក ហើយដៃមេកានិករបស់ម៉ាស៊ីនអង្គុលីលេខត្រូវបានជាប់គាំង។ ដើម្បីទប់ស្កាត់បញ្ហានេះ​ ប្លង់ក្ដារចុច QWERTY ត្រូវបានរចនាឡើងនៅសតវត្សទី 19 ដើម្បីការពារការកកស្ទះញឹកញាប់នៃម៉ាស៊ីនអង្គុលីលេខដោយប្រើជាយុទ្ធសាស្ត្រដាក់អក្សរដែលប្រើទូទៅដាច់ពីគ្នាដោយប្តូរពីABCDEF ប្តូរទៅ QWERTY ​។ បន្ទាប់ពីការផ្លាស់ប្តូរនេះទទួលសមិទ្ធផលខ្ពស់  ទើបក្តារចុចរបស់កុំព្យូទ័រត្រូវបានបង្កើតឡើងដោយយកគំរូតាមក្តារចុចរបស់អង្គុលីលេខទាំងស្រុង។

Telegram

Leave a Reply

Your email address will not be published. Required fields are marked *

X