ការលក់ផលិតផលតាមអនឡាញមានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លា ក្នុងកំឡុងពេលផ្ទុះនៃមេរោគCOVID-19 ក្នុងប្រទេសចិន។ហើយប្រទេសចិនជាប្រទេសជឿនលឿនជាងគេទៅលើវិស័យឧស្សាហកម្មអនឡាញ ខាងក្រោមនេះគឺជាកំពូលអ្នកលក់Online ទាំង3របស់ប្រទេសចិនដែលអាចរកចំណូលរាប់លានដុល្លារក្នុងlive របស់ពួកគេម្តងៗ ។
១.Huang Wei ឬ Viya
Viya គឺជារាជានីលក់Online ដែលល្បីល្បាញខ្លាំងម្នាក់ក្នុងប្រទេសចិន ។ Viya ធ្លាប់ជាតារាចម្រៀងហើយបច្ចុប្បន្នគាត់គឺជា Influencer ល្បីមួយរូបដែលប្រជាជនចិនបានហៅគាត់” Queen of livestreaming” ។ Viya បានបោះជំហានចូលក្នុងឧស្សាហកម្មអនឡាញក្នុងឆ្នាំ២០១២ ហើយបានចាប់ផ្តើមធ្វើការ Live Stream ក្នុងឆ្នាំ២០១៦ ។ បច្ចុប្បន្នគាត់ មានអ្នកតាមដានប្រមាណជាង ៨០ លាននាក់នៅលើ Taobao Live លើសពីនេះទៅទៀត នៅក្នុងថ្ងៃទិវា Single’s Day កំឡុង ឆ្នាំ២០២០ Viya បានរកចំណូលឈានដល់ជាង ៣ ពាន់លានយន់ ប្រហែលនឹងជាង ៤២០ លានដុល្លារ បើយោងទៅតាមការចុះផ្សាយរបស់.bloomberg.com។បន្ថែមពីនេះ Viyaអាចរកចំនូលបានជាមធ្យមប្រមាណក្នុងមួយខែ ៤០ លានយន់ (ប្រហែល$៥.៦ លានដុល្លា )។បើយោងទៅតាម ការបញ្ជាក់របស់ medium.com Viya មានចំនួនការលក់សរុបត្រឹមឆ្នាំ ២០២០ ចំនួន ៣១ ពាន់លានយន់ (ប្រមាណ៤.៧ ពាន់លានដុល្លារ) ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Viya មានទ្រព្យសម្បិត្តប្រមាណ ១.២៥ ពាន់លានដុល្លារ ហើយបានជាប់ចំណាត់ថ្នាក់ក្នុងចំណោម បុគ្គលដែលមានទ្រព្យច្រើនបំផុតទាំង៥០០នាក់ របស់ប្រទេសចិន។
២. Li Jiaqi
Li Jiaqi (ហៅកាត់ថា Austin Li) ត្រូវបានគេស្គាល់ថាជា “King of Lipsticks” គឺជាអ្នកលក់ផលិតផលថែរក្សាសម្រស់ដ៏ល្បីបំផុតនៅក្នុងប្រទេសចិន។ គាត់អាចលក់ក្រែមលាបបូរមាត់បាន ១៥,០០០ដើម ក្នុងរយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះក្នុងកំឡុងពេលឡាយផ្ទាល់នៅលើ Taobao Live ដែលឥឡូវនេះគាត់មានFollower ប្រហែលជាង ៦៤ លាននាក់និងជាង៤៥លាននាក់ក្នុងDouyin ។អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅថ្ងៃនៃពិធីបុណ្យទិញឥវ៉ាន់សកលឆ្នាំ ២០២០របស់ប្រទេសចិន ការLive Streaming របស់ Li Jiaqi បានទាក់ទាញអ្នកទស្សនាប្រមាណជាង ១៤០លាននាក់ និងលក់ទំនិញបាន ៣.៩ ពាន់លានយន់ប្រហែលនឹង៤៥០លានដុល្លារសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា Li Jiaqi មានចំនួនការលក់សរុបប្រមាណ 21 ពាន់លានយន់ ប្រមាណនឺង ២.៩ពាន់លានដុល្លារ នេះបើតាមចុះផ្សាររបស់ medium.com.ក្នុងឆ្នាំ២០២០។ ហើយរឿងដែលអស្ចារ្យទៀតនោះនៅថ្ងៃទិវា Single’s Day ក្នុងឆ្នាំ២០២១ គាត់អាចលក់បានចំនួន ១.៧ពាន់លាន់ដុល្លារដោយប្រើពេលត្រឹមតែ១២ម៉ោងប៉ុណ្ណោះដែលមានអ្នកចូលទស្សនារហូតដល់២៥០លាននាក់។
៣. Xinba
Xinba មានអ្នកតាមដានច្រើនជាង ៧០ លាននាក់នៅលើកម្មវិធីវីដេអូខ្លីៗKuaishou បន្ថែមពីនេះ Xinba គឺជាស្តេចលក់នៅលើកម្មវិធី Kuaishou ដែលប្រជាជនហៅគាត់ថា King of live streaming ។ ឈ្មោះពិតរបស់ Xinba គឺ Xin Youzhi ដែលលោកបានដាក់ឈ្មោះខ្លួនឯងតាម Simba ដែលជាឈ្មោះរបស់ស្តេចតោ។ Xinba អាចលក់ទំនិញបាន ៣០០លានដុល្លារ ដោយប្រើពេលតែ ១២ម៉ោងប៉ុណ្ណោះ បើប្រៀបធៀបនឹងការលក់របស់ផ្សារទំនើបមួយនៅហុងកុងគឺប្រើរយះពេល១ឆ្នាំឯណោះ។ហើយបើតាមរយះបានការណ៏របស់ scmp.com បានឲ្យដឹងពីប្រាក់ចំណូលពីការlive stream របស់គាត់ចំនូល 1.9ពាន់លានដុល្លារក្នុងឆ្នំា២០១៩ ។ xinba មានការចំនួនការលក់សរុបក្នុងឆ្នាំ២០២០ ប្រមាណជាង ១២ពាន់លានយន់ ប្រហែលនឹង ១.៧ពាន់លានដុល្លារសហរដ្ឋអាមេរិក។ យ៉ាងណាមិញ ជាមួយចំនួនលក់នេះផងដែរ ធ្វើឲ្យ Xinba ឈរនៅលេខរៀងទី៣ នៃកំពូលអ្នកលក់ទាំងបីរបស់ចិនដែលតាមពីក្រោម Li Jiaqi និង Viya ។