Evergreen Content គឺជាប្រភេទមាតិកាទាំងឡាយណា ដែលមានភាពសមស្រប និងទាក់ទងជាមួយនឹងស្ថានការសង្គម និងប្រជាជន ក្នុងរយៈពេលយូរអង្វែង មិនថាជាមាតិការទាំងនោះជាប្រភេទព័ត៌មាន ការចែករំលែកចំណេះដឹង វីដេអូកម្សាន្ត ឬប្រភេទមាតិការផ្សេងៗ ដទៃទៀតឡើយ។ ពោលគឺចង់សំដៅទៅលើប្រភេទមាតិកា ដែលមនុស្សមើលមិនចេះធុញទ្រាន់ និងអាចទទួលបានចំណេះដឹងថ្មីជានិច្ចៗ នៅរាល់ពេលដែលពួកគេមើលមាតិកានោះ។
ក្នុងនោះលោកអ្នកក៏អាចបង្កើតនូវមាតិកា Evergreen Content បានផងដែរ ដោយប្រើប្រាស់ទម្រង់មាតិកាដូចខាងក្រោម៖
- ការចែករំលែកគន្លឹះនានា (How-To Guides)
- ការស្រាវជ្រាវ ឬករណីសិក្សាពិតៗ (Research or Case Study)
- ការធ្វើការណែនាំ (Product Reviews)
- Infographics
- កិច្ចសម្ភាសន៍ផ្សេងៗ
- ការផ្តល់មតិត្រឡប់ពីអតិថិជន ជាដើម ។ល។
គុណប្រយោជន៍នៃ Evergreen Content៖
- ទទួលបានចំណាត់ថ្នាក់ស្វែងរកខ្ពស់នៅលើ Google Search Engine
- ចំនួនអ្នកអានថេរ
- កម្រិតខ្ពស់នៃចរាចរណ៏ទៅកាន់គេហទំព័រ
- ទំនាក់ទំនងរឹងមាំជាមួយអតិថិជនដែលមានស្រាប់
- ផ្ដល់គុណតម្លៃសម្រាប់អ្នកទស្សនា (ជំនាញនិងចំណេះដឹង)
- ចំនួនអ្នក Share ច្រើន
- ទទួលបានអតិថិជនដ៏ស្មោះត្រង់កាន់តែច្រើន
- សិទ្ធិអំណាចនៅក្នុងឧស្សាហកម្មរបស់អ្នក