fbpx
29Aug, 2023

សន្ទុះនៃការលក់ផលិតផលតាមonline បានការកើនឡើងយ៉ាងខ្លាំងក្លា បន្ទាប់ពីការរីករាលដាលនៃមេរោគកូវីត ១៩

ហើយប្រទេសចិនជាប្រទេសជឿនលឿនមួយលើវិស័យអនឡាញនេះផងដែរ តួយ៉ាងខាងក្រោមនេះជាកំពូលអ្នកលក់អនឡាញដ៏ល្បីល្បាញម្នាក់របស់ប្រទេសចិន ដែលអាចរកចំណូលបានរាប់លានដុល្លារពីការឡាយផ្ទាល់របស់គាត់ម្តងៗ។

Huang Wei ដែលភាគច្រើនគេអ្នកលេងអ៊ីនធឺណិតស្គាល់ថាជា Viya ឬជាQueen of live streaming ។ Viya ជា influencer ដ៏ល្បីបំផុតរបស់ប្រទេសចិនលើទីផ្សារdigital Marketing តាមរយះការlive លក់ផ្ទាល់ក្នុង Taobao ។ យោងទៅតាម Bloomberg បានឲ្យដឹងថា Viya មានចំនួនfollowers ជាង80លាននាក់នៅលើ Taobao និង 18លាន followers នៅក្នុងWeibo។

ជារឿយៗViya ត្រូវបានគេសរសើរថាអាច “ជាស្រ្តីដែលអាចលក់អ្វីគ្រប់យ៉ាងបាន” នៅលើវេទិកាផ្សាយផ្ទាល់របស់ Taobao Live ។ ហើយរឿងដែលមិនគួរឲ្យនឹងស្មានដល់នោះគឹ ឆ្នាំ 2020 Viyaរកបានចំណូល3ពាន់លានយន់ដែលប្រហែលស្មើនឹងជាង420លានដុល្លារ ដោយប្រើរយះពេល១ថ្ងៃតែប៉ុណ្ណោះក្នុងទិវាបុណ្យSingle’s Dayដែលអូសទាញអ្នកចូលទស្សនាចំនួន 37 លាននាក់ ។

តួយ៉ាង Viya ជាមនុស្សដែលមានទេពកោសល្យផ្នែកលក់តាំងពីក្មេង ហើយនៅអាយុ១៨គាត់បានបើកហាងលក់សម្លៀកបំពាក់មួយ បន្ទាប់មកបានចូលប្រឡូកក្នុងវិស័យអនឡាញ ក្នុងឆ្នាំ2012 ។ Viya ជាមនុស្សដែលចាប់ឳកាសបានមុនគេ នៅពេល Taobao បានបង្កើតមុនងារ Live លក់ផលិតផលដំបូងក្នុងឆ្នាំ2016។ បើតាមការចុះផ្សាយរបស់ medium.com បានឲ្យដឹងពីចំនួនសរុបនៃលក់របស់គាត់ក្នុងឆ្នាំ2020មានចំនួន 30ពាន់លានយន់ ដែលប្រហែលនឹង 4.7 ពាន់លានដុល្លារដែលនៅលេខរៀងទី១ជាចំនួនលក់បានខ្ពស់បំផុតក្នុងកំណត់ត្រារបស់ Taobao Live ។គួរជ្រាបផងដែរថា Viya មានទ្រព្យសម្បិត្តប្រមាណ $1.25 ពាន់លានដុល្លារ ជាប់ចំណាត់ថ្នាក់ក្នុងចំណោម បុគ្គលដែលមានបំផុតទាំង500នាក់ របស់ប្រទេសចិន។

តាមការចុះផ្សាយរបស់ jingdaily.com ប្រាប់ពីរឿងសំងាត់ទាំង៤ របស់ Viya ដែលជោគជ័យ លើវិស័យអនឡាញ

1.តេស្តសាកល្បងផលិតផលដើម្បីបង្កើនទំនុកចិត្ត


Viya នឹងមិនបង្ហាញផលិតផលនៅក្នុងការផ្សាយផ្ទាល់របស់គាត់ទេ លុះត្រាតែបានសាកល្បងយ៉ាងម៉ត់ចត់ដោយរូបគាត់ផ្ទាល់ និងក្រុមរបស់គាត់។ Viya ចំណាយពេលប្រហែល 4 ម៉ោងក្នុងការធ្វើតេស្ត និងពិនិត្យមើលផលិតផលមុននឹងធ្វើការlive ។បន្ថែមពីនេះ Viya មានបុគ្គលិកចំនួន ២០០នាក់ ដែលជួយសម្របសម្រួលដល់ការតេស្តនិងត្រួតពិនិត្យផលិតផល ដែលបែងចែកជាបីក្រុម ។
ក្រុមទី១ជាអ្នកជ្រើសរើសផលិតផលដោយមើលថាតើម៉ាកយីហោមានកេរ្តិ៍ឈ្មោះល្អ ។ក្រុមទី 2 ទទួលខុសត្រូវលើការត្រួតពិនិត្យធាតុផ្សំនៃផលិតផលដោយធ្វើឱ្យប្រាកដថាពួកគេមានសុវត្ថិភាពក្នុងការប្រើប្រាស់។ចំណែកឯក្រុមចុងក្រោយគឺជាអ្នកធ្វើតេស្តផលិតផល ប្រសិនបើផលិតផលនោះជាអាហារសម្រន់ ពួកគេនឹងញ៉ាំវា ហើយផ្តល់យោបល់របស់ពួកគេមកវិញឬប្រសិនបើវាជាប្រភេទម៉ាស់បិទមុខ ពួកគេនឹងប្រើវាពីរបីថ្ងៃ ហើយរករងចាំមើលលទ្ធផល។ ចំពោះដំណើរការជ្រើសរើសនិងត្រួតពិនិត្យដ៏តឹងរ៉ឹងនេះ ជំរុញឱ្យមានទំនុកចិត្តខ្ពស់ចំពោះទស្សនិកជនរបស់Viya ហើយគាត់នឹងណែនាំតែផលិតផលដែលមានគុណភាពខ្ពស់ទៅកាន់អតិថិជនប៉ុណ្ណោះ។

2.បង្កើតបញ្ហាភ្លាមៗ ឬតម្រូវការដែលអ្នកប្រើប្រាស់មិនអាចដឹងមុន


វីយ៉ា ចេះយល់ចិត្តអ្នកទស្សនាខ្លាំងណាស់។ ជាឧទាហរណ៍ គាត់កំពុងព្យាយាមផ្សព្វផ្សាយអំបោះសម្អាតធ្មេញ ប៉ុន្តែអ្នកប្រើប្រាស់ជាច្រើននៅក្នុងប្រទេសចិនគិតថាពួកគេគ្រាន់តែអាចប្រើឈើចាក់ធ្មេញតែប៉ុណ្ណោះ។ ដូច្នេះ ជំនួសឱ្យការផ្តោតលើគុណសម្បត្តិ និងគុណវិបត្តិរយៈពេលវែងនៃអំបោះធៀបនឹងឈើចាក់ធ្មេញ គាត់បានធ្វើឱ្យបញ្ហានេះជាបញ្ហាសុវត្ថិភាពកុមារ ដោយប្រាប់អ្នកទស្សនាការ live ថាកូនរបស់ពួកគេអាចយកតម្រាប់តាមពួកគេ ហើយព្យាយាមប្រើឈើចាក់ធ្មេញដែលអាចមានគ្រោះថ្នាក់ខ្លាំងដូចឈើចាក់ធ្មេញនេះជាដើម ព្រោះវាជា វត្ថុមុតស្រួចដែលអាចបំផ្លាញអញ្ចាញធ្មេញរបស់កុមារបានយ៉ាងងាយស្រួល ឬក្មេងអាចយកទៅចាក់ភ្នែក ឬលើរូបរាងការណាមួយដែលបង្កជារបួសស្នាម ។បន្ទាប់ពីគាត់បាន ប្រាប់ពីគុណវិបត្តិនៃឈើចាក់ធ្មេញរួចមកនោះ ធ្វើឲ្យទស្សនិកជនជាច្រើន បាននាំគ្នាមកទិញអំបោះសម្អាតធ្មេញយ៉ាងព្រោងព្រាត។

3.លក់ផលិតផលជាក់លាក់ទៅឲ្យអតិថិជនគោលដៅ


ក្នុងការផ្សាយផ្ទាល់មួយក្នុងចំណោមការផ្សាយបន្តផ្ទាល់របស់គាត់ Viya បានបង្ហាញនូវទូរទឹកកកតម្លៃ 2,000 យន់ ដែលផលិតឡើងជាពិសេសសម្រាប់ទុកផលិតផលថែរក្សាសម្រស់ និងស្បែក។ នៅពេលដែលអ្នកទស្សនាចោទសួរថាហេតុអ្វីបានជាពួកគេត្រូវការទូរទឹកកកសម្រាប់ផលិតផលថែរក្សាសម្រស់ គាត់មិនខ្ជះខ្ជាយពេលវេលារបស់គាត់ក្នុងការបញ្ចុះបញ្ចូលពួកគេ និងធ្វើឱ្យផលិតផលនោះទាក់ទាញអ្នកគ្រប់គ្នានោះទេ ជំនួសមកវិញដោយការហៅទៅកាន់អ្នកទស្សនាដែលតែងតែទិញផលិតផលថែរក្សាសម្រស់កម្រិតខ្ពស់ ឬអាចនិយាយបានថា គាត់លក់ទៅតាមកម្រិតនៃអតិថិជនដែលមានលទ្ធិភាពទិញតែប៉ុណ្ណោះ។

4.មិនសន្យាពេលវេលាជាក់លាក់ជាតួលេខឬចំនួនថ្ងៃ ជាមួយអតិថិជន


Viya ប្រយ័ត្នប្រយែងខ្លាំងណាស់ មិនដែលសន្យាលទ្ធផលជាក់លាក់ពីផលិតផលដែលគាត់លក់នោះទេ។ ជាឧទាហរណ៍ ពេលលក់តែសម្រករាង Viya បានប្រាប់ទស្សនិកជនថា វាមានរសជាតិឆ្ងាញ់ ហើយមិនធ្វើឱ្យឈឺក្រពះនោះទេ ប៉ុន្តែជៀសវាងការបញ្ជាក់ថា អ្នកណាម្នាក់នឹងស្រកទម្ងន់ ឬស្រកផ្នែកណាមួយនៃរាងកាយរបស់ពួកគេដែលនឹងស្រកច្រើនជាងគេ ឬតែសម្រកនេះអាចសម្រក១អាទិត្យស្រកប៉ុន្មានគីឡូនោះទេ ព្រោះសុខភាពរបស់មនុស្សម្នាក់ៗមានសភាពខុសគ្នា ហើយរយៈពេលការប្រើឲ្យមានប្រសិទ្ធភាពក៏ខុសគ្នាតាមពេលវេលាផងដែរ ។

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X