fbpx
03Nov, 2023

ការលក់ផលិតផលតាមអនឡាញមានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លា ក្នុងកំឡុងពេលផ្ទុះនៃមេរោគCOVID-19 ក្នុងប្រទេសចិន។ហើយប្រទេសចិនជាប្រទេសជឿនលឿនជាងគេទៅលើវិស័យឧស្សាហកម្មអនឡាញ ខាងក្រោមនេះគឺជាកំពូលអ្នកលក់Online ទាំង3របស់ប្រទេសចិនដែលអាចរកចំណូលរាប់លានដុល្លារក្នុងlive របស់ពួកគេម្តងៗ​ ។

១.Huang Wei ឬ Viya

Viya  គឺជារាជានីលក់Online ដែលល្បីល្បាញខ្លាំងម្នាក់ក្នុងប្រទេសចិន ។ Viya ធ្លាប់ជាតារាចម្រៀងហើយបច្ចុប្បន្នគាត់គឺជា Influencer​ ល្បីមួយរូបដែលប្រជាជនចិនបានហៅគាត់” Queen of livestreaming” ។ Viya​​ បានបោះជំហានចូលក្នុងឧស្សាហកម្មអនឡាញក្នុងឆ្នាំ២០១២ ហើយបានចាប់ផ្តើមធ្វើការ Live Stream ក្នុងឆ្នាំ២០១៦ ។ បច្ចុប្បន្នគាត់ មាន​អ្នកតាមដានប្រមាណជាង ៨០ លាននាក់នៅលើ Taobao Live   លើសពីនេះទៅទៀត​ នៅក្នុងថ្ងៃទិវា Single’s Day កំឡុង ឆ្នាំ២០២០ Viya បានរកចំណូលឈានដល់ជាង ៣ ពាន់លានយន់ ប្រហែលនឹងជាង ៤២០ លានដុល្លារ បើយោងទៅតាមការចុះផ្សាយរបស់.bloomberg.com។បន្ថែមពីនេះ Viyaអាចរកចំនូលបានជាមធ្យមប្រមាណក្នុងមួយខែ ៤០ លានយន់ (ប្រហែល$៥.៦ លានដុល្លា )។បើយោងទៅតាម ការបញ្ជាក់របស់ medium.com​   Viya មានចំនួនការលក់សរុបត្រឹមឆ្នាំ ២០២០ ចំនួន ៣១ ពាន់លានយន់ (ប្រមាណ៤.៧ ពាន់លានដុល្លារ) ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះ Viya មានទ្រព្យសម្បិត្តប្រមាណ ១.២៥ ពាន់លានដុល្លារ​ ហើយបានជាប់ចំណាត់ថ្នាក់ក្នុងចំណោម បុគ្គលដែលមានទ្រព្យច្រើនបំផុតទាំង​៥០០នាក់ របស់ប្រទេសចិន។

២. Li Jiaqi

Li Jiaqi (ហៅកាត់ថា Austin Li) ត្រូវបានគេស្គាល់ថាជា “King of Lipsticks” គឺជាអ្នកលក់ផលិតផលថែរក្សាសម្រស់ដ៏ល្បីបំផុតនៅក្នុងប្រទេសចិន។ គាត់អាចលក់ក្រែមលាបបូរមាត់បាន ១៥,០០០ដើម ក្នុងរយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះក្នុងកំឡុងពេលឡាយផ្ទាល់នៅលើ Taobao Live ដែលឥឡូវនេះគាត់មានFollower ប្រហែលជាង ៦៤ លាននាក់និង​ជាង៤៥លាននាក់ក្នុងDouyin ។​អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ នៅថ្ងៃនៃពិធីបុណ្យទិញឥវ៉ាន់សកលឆ្នាំ ២០២០របស់ប្រទេសចិន ការLive Streaming  របស់ Li Jiaqi បានទាក់ទាញអ្នកទស្សនាប្រមាណជាង ១៤០លាននាក់ និងលក់ទំនិញបាន ៣.៩​ ពាន់លានយន់ប្រហែលនឹង៤៥០លានដុល្លារសហរដ្ឋអាមេរិក។ គួរបញ្ជាក់ផងដែរថា Li Jiaqi មានចំនួនការលក់សរុបប្រមាណ​ 21 ពាន់លានយន់ ប្រមាណនឺង​​ ២.៩ពាន់លានដុល្លារ នេះបើតាមចុះផ្សាររបស់ medium.com.ក្នុងឆ្នាំ២០២០។ ហើយរឿងដែលអស្ចារ្យទៀតនោះនៅថ្ងៃទិវា Single’s Day ក្នុងឆ្នាំ២០២១ គាត់អាចលក់បានចំនួន ១.៧ពាន់លាន់ដុល្លារដោយប្រើពេលត្រឹមតែ១២ម៉ោងប៉ុណ្ណោះដែលមានអ្នកចូលទស្សនារហូតដល់២៥០លាននាក់។

៣.​ Xinba

Xinba​ មានអ្នកតាមដានច្រើនជាង ៧០ លាននាក់នៅលើកម្មវិធីវីដេអូខ្លីៗKuaishou​ បន្ថែមពីនេះ Xinba គឺជាស្តេចលក់នៅលើកម្មវិធី ​Kuaishou​ ​​ដែលប្រជាជនហៅគាត់ថា King of live streaming ។ ឈ្មោះពិតរបស់ Xinba គឺ Xin Youzhi ដែលលោកបានដាក់ឈ្មោះខ្លួនឯងតាម Simba  ដែលជាឈ្មោះរបស់ស្តេចតោ។ Xinba អាចលក់ទំនិញបាន ៣០០លានដុល្លារ ​ដោយប្រើពេលតែ ១២ម៉ោងប៉ុណ្ណោះ បើប្រៀបធៀបនឹងការលក់របស់ផ្សារទំនើបមួយនៅហុងកុងគឺប្រើរយះពេល១ឆ្នាំឯណោះ។ហើយបើតាមរយះបានការណ៏របស់ scmp.com បានឲ្យដឹងពីប្រាក់ចំណូលពីការlive stream របស់គាត់ចំនូល 1.9ពាន់លានដុល្លារក្នុងឆ្នំា២០១៩ ។ xinba មានការចំនួនការលក់សរុបក្នុងឆ្នាំ២០២០ ប្រមាណជាង ១២ពាន់លានយន់ ប្រហែលនឹង ១.៧ពាន់លានដុល្លារសហរដ្ឋអាមេរិក​។ យ៉ាងណាមិញ ជាមួយចំនួនលក់នេះផងដែរ ធ្វើឲ្យ​​ Xinba ឈរនៅលេខរៀងទី៣ នៃកំពូលអ្នកលក់ទាំងបីរបស់ចិនដែលតាមពីក្រោម​ Li Jiaqi និង Viya ។​​

Telegram

 

 

Leave a Reply

Your email address will not be published. Required fields are marked *

X