fbpx
28Aug, 2023

យើងគ្រប់គ្នាសុទ្ធតែធ្លាប់បានដឹងថា គ្រប់ប្រទេសទូទាំងពិភពលោកសុទ្ធតែប្រើប្រាស់ រង្វាស់ពេលវេលា “១ថ្ងៃ ២៤ម៉ោង” ស្មើៗគ្នា។ ពាក់ព័ន្ធនឹងពេលវេលានេះផងដែរ តើនរណាជាអ្នកកំណត់ឱ្យមានមួយថ្ងៃ ២៤ ម៉ោង?
លោក Hipparchus ជាតារាវិទូក្រិចនិងជាមនុស្សដំបូងគេដែលបានស្នើគំនិតឱ្យមានការបែងចែកមួយថ្ងៃ ចេញជា ២៤ ម៉ោងស្មើៗគ្នា។ តួយ៉ាងលោក Hipparchus បានបង្កើតស្ដង់ដានៃប្រព័ន្ធនេះពីជនជាតិអេហ្ស៉ីប ដែលបានបែងចែកថ្ងៃជា ២៤ ម៉ោងផងដែរ ប៉ុន្តែមិនបានប្រើប្រាស់រយៈពេលឱ្យមានភាពស្ដង់ដាគ្រប់ម៉ោងនោះទេ។ ប្រព័ន្ធរបស់លោក Hipparchus នេះផងដែរ ត្រូវបានគេស្គាល់ថាជាពេលវេលា Equinoctial ពីព្រោះវាផ្អែកលើមូលដ្ឋាន ១២ ម៉ោងនៃពេលថ្ងៃ និង ១២ ម៉ោងនៃពេលយប់នៅលើសមមាត្រ Equinoctial (ពេលដែលរយៈពេលនៃពេលថ្ងៃ ស្មើនឹងរយៈពេលនៃពេលយប់)។ យ៉ាងណាមិញប្រទេសមួយចំនួនជាច្រើនឯទៀតបានបន្តប្រើម៉ោងដែលមានរយៈពេលមិនស្មើគ្នា ប៉ុន្តែម៉ោងចាប់ផ្ដើមមានស្ដង់ដាកាន់តែខ្លាំងទៅៗ ក្នុងកំឡុងពេលមជ្ឈិមសម័យ ដោយសារតែការប្រើប្រាស់នៃនាឡិកាមេកានិក។នៅក្នុងឆ្នាំ១៨៨៤ ថ្ងៃសកលដែលមាន ២៤ ម៉ោងក្នងមួយថ្ងៃត្រូវបានស្នើឲ្យកើតមានឡើង និងទទួលយកក្នុងសន្និសីទអន្តរជាតិ Meridian ដែលជាពេលចាប់ផ្ដើមនៃការបង្កើតឱ្យមានស្ដង់ដាពេលវេលាតាមតំបន់ (Time Zones)៕

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X