fbpx
24Aug, 2023

មាតិកាទីផ្សារ ឬពាក្យបច្ចេកទេសថា Content Marketing គឺសំដៅទៅលើយុទ្ធសាស្ត្រក្នុងការធ្វើទីផ្សារទាំងឡាយណា ដែលផ្តោតទៅលើការបង្កើត និងចែកចាយប្រភេទមាតិកា ដែលមានគុណតម្លៃ មានប្រយោជន៍សម្រាប់ទស្សនិកជន ជាពិសេសគឺ មានភាពជាប់លាប់ និងពាក់ព័ន្ធទៅនឹងស្ថានភាពជាក់ស្តែង នៃអាជីវកម្ម និងសង្គម ក្នុងគោលបំណងទាក់ទាញ និងរក្សាចំណាប់អារម្មណ៍របស់អតិថិជនមកលើអាជីវកម្មរបស់អ្នកជាដើម។
មាតិកាទីផ្សារនេះ ត្រូវបានបណ្តាម្ចាស់ក្រុមហ៊ុន ឬម្ចាស់អាជីវកម្មទាំងតូច និងធំនៅលើពិភពលោក បាននឹងកំពុងប្រើប្រាស់ជាប្រចាំថ្ងៃ ពីព្រោះវាបានផ្តល់នូវគុណប្រយោជន៍ជាច្រើនទៅដល់ក្រុមហ៊ុន និងអាជីវកម្មរបស់ពួកគេ។ តួយ៉ាងខាងក្រោមនេះគឺជាគុណប្រយោជន៍ធំៗចំនួន០៤ ដែលលោកអ្នកអាចទទួលបានពីការធ្វើមាតិកាទីផ្សារ៖

១. កសាងទំនុកចិត្តជាមួយអតិថិជន៖

ការទទួលបានទំនុកចិត្តពីអតិថិជន គឺជារឿងសំខាន់មួយ ដែលអាជីវកម្មភាគច្រើនពិបាកក្នុងការសម្រេចបាន ពីព្រោះនៅក្នុងសង្គមរបស់យើងជាក់ស្តែងរមែងតែងមានការឆបោក បន្លំ ឬការគេងប្រវ័ញផ្សេងៗ ដែលអាចធ្វើឲ្យអតិថិជនមានភាពខ្លាចរអា។ ដូច្នេះតាមរយៈការធ្វើមាតិកា របស់ក្រុមហ៊ុន ឬអាជីវកម្មអ្នក អាចជួយឲ្យពួកគេមានទំនុកចិត្តមកលើអាជីវកម្មអ្នកថែមមួយកម្រិតទៀត។ បន្ថែមពីនេះទៀត ការប្រើប្រាស់មាតិកាទីផ្សារឲ្យបានត្រឹមត្រូវអាចជួយឲ្យអតិថិជនគោលដៅរបស់អ្នកកាន់តែមានភាពជឿជាក់មកលើអាជីវកម្មរបស់អ្នក ហើយនៅពេលពួកគេមានទំនុកចិត្តហើយនោះ ពួកគេនឹងមិនរុញរាទេក្នុងការចំណាយថវិកា ឬពេលវេលារបស់គេជាមួយអាជីវកម្មរបស់អ្នក។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេក៏នឹងក្លាយទៅជាអ្នកផ្សព្វផ្សាយមួយដ៏ល្អសម្រាប់អ្នកផង ដែរ ពោលគឺតាមរយៈការណែនាំតៗគ្នាទៅកាន់មនុស្សដែលពួកគេស្គាល់។

២. ជួយកាត់បន្ថយការចំណាយនៅលើការផ្សព្វផ្សាយ៖

ដូចដែលបានរៀបរាប់ជូនពីខាងលើ នៅពេលដែលអតិថិជនចាប់ផ្តើមមានទំនុកចិត្តមកលើអាជីវកម្មរបស់អ្នកហើយ ពួកគេនឹងរុញរាក្នុងការចំណាយលុយ ដើម្បីបានប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អ្នកនោះទេ។ លើសពីនេះទៅទៀត ពួកគេក៏នឹងមិនស្ទាក់ស្ទើរក្នុងការណែនាំផលិតផល ឬសេវាកម្មរបស់អ្នក ទៅឲ្យមនុស្ស ដែលពួកគេស្គាល់ ឬដឹងថាមានតម្រូវការពិតប្រាកដផងដែរ។ ដូច្នេះ លោកអ្នកនឹងពុំចាំបាច់ចំណាយថវិកាជាច្រើន ដើម្បីធ្វើការផ្សព្វផ្សាយពីផលិផល ឬសេវាកម្មរបស់អ្នកទៅអតិថិជនគោលដៅ ម្តងហើយម្តងទៀតនោះទេ។

៣. ជួយបង្កើនការលក់

ជាការពិតណាស់ រឿងដែលសំខាន់បំផុតសម្រាប់អាជីវកម្មមួយ គឺការលក់បានប្រាក់ចំណូល។ ខ្ញុំជឿជាក់ថា គ្មានអាជីវកម្មណាមួយ ដែលបង្កើតឡើងមកហើយ ពុំចង់បង្កើនការលក់ និងទទួលបានប្រាក់ចំណូលនោះទេ។ ដូច្នេះលោកអ្នកគួរតែចាប់ផ្តើមធ្វើយុទ្ធសាស្ត្រទីផ្សារសម្រាប់អាជីវកម្មរបស់លោកអ្នក តាមរយៈការធ្វើនៅមាតិកាទីផ្សារផ្សេងៗ ដែលមានគុណតម្លៃ និងគុណប្រយោជន៍សម្រាប់អតិថិជន ហើយជាពិសេសជាងគេទៀតនោះ គឺជាប់ទាក់ទងទៅនឹងអាជីវកម្មរបស់លោកអ្នក៕

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X