fbpx
17Aug, 2023

Evergreen Content គឺជាប្រភេទមាតិកាទាំងឡាយណា ដែលមានភាពសមស្រប និងទាក់ទងជាមួយនឹងស្ថានការសង្គម និងប្រជាជន ក្នុងរយៈពេលយូរអង្វែង មិនថាជាមាតិការទាំងនោះជាប្រភេទព័ត៌មាន ការចែករំលែកចំណេះដឹង វីដេអូកម្សាន្ត ឬប្រភេទមាតិការផ្សេងៗ ដទៃទៀតឡើយ។ ពោលគឺចង់សំដៅទៅលើប្រភេទមាតិកា​ ដែលមនុស្សមើលមិនចេះធុញទ្រាន់ និងអាចទទួលបានចំណេះដឹងថ្មីជានិច្ចៗ នៅរាល់ពេលដែលពួកគេមើលមាតិកានោះ។

ក្នុងនោះលោកអ្នកក៏អាចបង្កើតនូវមាតិកា Evergreen Content បានផងដែរ ដោយប្រើប្រាស់ទម្រង់មាតិកាដូចខាងក្រោម៖

  • ការចែករំលែកគន្លឹះនានា (How-To Guides)
  • ការស្រាវជ្រាវ ឬករណីសិក្សាពិតៗ (Research or Case Study)
  • ការធ្វើការណែនាំ (Product Reviews)
  • Infographics
  • កិច្ចសម្ភាសន៍ផ្សេងៗ
  • ការផ្តល់មតិត្រឡប់ពីអតិថិជន ជាដើម ។ល។

គុណប្រយោជន៍នៃ Evergreen Content៖

  • ទទួលបានចំណាត់ថ្នាក់ស្វែងរកខ្ពស់នៅលើ Google Search Engine
  • ចំនួនអ្នកអានថេរ
  • កម្រិតខ្ពស់នៃចរាចរណ៏ទៅកាន់គេហទំព័រ
  • ទំនាក់ទំនងរឹងមាំជាមួយអតិថិជនដែលមានស្រាប់
  • ផ្ដល់គុណតម្លៃសម្រាប់អ្នកទស្សនា (ជំនាញនិងចំណេះដឹង)
  • ចំនួនអ្នក Share ច្រើន
  • ទទួលបាន​អតិថិជនដ៏ស្មោះត្រង់កាន់តែច្រើន
  • សិទ្ធិអំណាចនៅក្នុងឧស្សាហកម្មរបស់អ្នក

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X