fbpx
17Aug, 2023

Social Media Marketing ដែលមនុស្សភាគច្រើនតែងច្រឡំថាជា Digital Marketing គឺជា ការធ្វើទីផ្សារបែបទំនើប ដោយផ្តោតសំខាន់លើការប្រើប្រាស់បណ្តាញសង្គមនានា នៅក្នុងការផ្សព្វផ្សាយ។ តាមពិតទៅវាមិនខុសពី Digital Marketing ទាំងស្រុងនោះទេ​ ក៏ព្រោះតែវាជាផ្នែកមួយ នៅក្នុងចំនោមផ្នែកផ្សេងៗទៀតនៃ Digital Marketing។

ហេតុអ្វីបានជា Social Media Marketing មានប្រសិទ្ធភាពខ្លាំង?

មូលហេតុចម្បង០២ ដែលធ្វើឲ្យ Social Media Marketing មានប្រសិទ្ធភាពខ្លាំង នៅក្នុងការធ្វើទីផ្សារសព្វថ្ងៃនោះរួមមាន៖ ការតភ្ជាប់គ្នា និងទិន្នន័យរបស់អតិថិជន។

  • ការតភ្ជាប់គ្នា (Connection)
    • Social Media Marketing សង្គមមិនត្រឹមតែអាចឱ្យអាជីវកម្មអាចតភ្ជាប់ទំនាក់ទំនង ជាមួយអតិថិជនបាននោះទេ ប៉ុន្តែវាក៏អាចធ្វើការតភ្ជាប់ទស្សនិកជនគោលដៅ ពីវេទិកាមាតិកា (ដូចជា YouTube) និងគេហទំព័រសង្គម (ដូចជា Facebook)  ផងដែរ។
  • ទិន្នន័យរបស់អតិថិជន (Customer Data)
    • វាមិនមែនជាអាថ៍កំបាំងទៀតទេ ដែលបណ្តាញសង្គមនានា ដូចជា Facebook ធ្វើការទាញទិន្នន័យពីអ្នកប្រើប្រាស់ ដើម្បីផ្គត់ផ្គង់ទៅឲ្យបណ្តារក្រុមហ៊ុននានា ដែលមានតម្រូវការ។ ដូច្នេះ ប្រសិនបើអាជីវកម្មរបស់លោកអ្នក ត្រូវការទិន្នន័យពីអតិថិជនគោលដៅរបស់លោកអ្នក បណ្តាញសង្គម គឺជាប្រភពទិន្នន័យដ៏ធំមួយ ដែលលោកអ្នកពុំគួរមើលរំលង។

​​​​        អត្ថប្រយោជន៍នៃទីផ្សារប្រព័ន្ធផ្សព្វផ្សាយសង្គម

  • បង្កើនការយល់ដឹងអំពីម៉ាកយីហោអាជីវកម្មរបស់អ្នក
  • បង្កើតការនាំមុខគេ
  • ជំរុញការបំប្លែងពីអតិថិជនធម្មតាឱ្យជាអតិថិជនសក្ដានុពល និងជំរុញការលក់
  • ពង្រឹងទំនាក់ទំនងជាមួយអតិថិជនរបស់អ្នក
  • អាចរៀនសូត្របន្ថែមពីដៃគូប្រកួតប្រជែងរបស់អ្នក

Social Media Platform ដែលលោកអ្នកអាចប្រើប្រាស់ក្នុងការផ្សព្វផ្សាយ រួមមាន៖

  • Facebook
  • TikTok
  • Instagram
  • Twitter
  • LinkedIn
  • YouTube
  • Snapchat
  • Pinterest ។ល។

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X