fbpx
28Oct, 2023

ប្រសិនបើមិនមានអំពូលភ្លើងតើពេលយប់នឹងទៅជាយ៉ាងណា !ប្រាកដណាស់ពេលយប់នឹងប្រែជាបាត់ពន្លឺនៅទីប្រជុំជន នៅទីក្រុងនិងគ្រប់កន្លែងដែលមនុស្សរស់នៅ ដែលមនុស្សនឹងប្រើប្រាស់នូវពំនូកភ្លើងដុតនិងភ្លើងទៀនជាដើមដែលជាប្រពៃណីបុរាណដើម្បីបំភ្លឺ ។ប៉ុន្តែបច្ចុប្បន្នគឺគ្មានបញ្ហានេះកើតឡើងនោះទេព្រោះដោយសារមានការវែកផ្លូវពីអ្នកវិទ្យាសាស្ត្រដែលនាំឲមានអំពូលភ្លើងកើតឡើងនិងមានការចែកចាយគ្រប់ទីកន្លែង ដែលអំពូលភ្លើងនេះត្រូវបានបង្កើតដោយ អ្នកបង្កើតជនជាតិអាមេរិកដែលមានឈ្មោះថា Thomas Edison។

ថ្វីត្បិតតែ Thomas Edison ត្រូវបានគេចាត់ទុកថា ជាបុរសដែលបង្កើតអំពូលភ្លើងក៏ដោយ ក៏អ្នកបង្កើតដ៏ល្បីរបស់អាមេរិករូបនេះ មិនមែនជាមនុស្សតែម្នាក់ដែលបានអភិវឌ្ឍន៍បច្ចេកវិទ្យាបដិវត្តន៍នេះទេ។Alessandro Volta, Humphrey Davy និង Joseph Swan ជាមនុស្ស៣នាក់ដែលបានដើរតួយ៉ាងសំខាន់ក្នុងការបើកផ្លូវការអភិវឌ្ឍន៍បច្ចេកវិទ្យានេះ។រឿងរ៉ាវនៃអំពូលភ្លើងចាប់ផ្តើមតាំងពីយូរយារណាស់មកហើយ មុនពេលដែល Edison ធ្វើប៉ាតង់នូវអំពូលភ្លើងដែលជោគជ័យដំបូងគេក្នុងវិស័យពាណិជ្ជកម្មនៅឆ្នាំ 1879។ នៅឆ្នាំ 1800 អ្នកបង្កើតជនជាតិអ៊ីតាលី Alessandro Volta បានបង្កើតវិធីសាស្រ្តជាក់ស្តែងដំបូងបង្អស់នៃការបង្កើតអគ្គិសនី ។ការច្នៃប្រឌិតឆ្នាំ 1802 របស់ដាវីត្រូវបានគេស្គាល់ថាជាចង្កៀងធ្នូអគ្គិសនីវានៅតែមិនមែនជាប្រភពនៃពន្លឺពិតប្រាកដ។ ដោយសារចង្កៀងនេះឆេះយ៉ាងលឿន ហើយភ្លឺខ្លាំងពេកសម្រាប់ប្រើប្រាស់ក្នុងផ្ទះ ឬកន្លែងធ្វើការ។ គោលការណ៍នៅពីក្រោយភ្លើងធ្នូរបស់ដាវីត្រូវបានប្រើពេញមួយទសវត្សរ៍ឆ្នាំ 1800 មុនពេលអភិវឌ្ឍន៍ចង្កៀង និងអំពូលអគ្គិសនីជាច្រើនទៀត។

នៅឆ្នាំ 1840 អ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេស Warren de la Rue បានបង្កើតអំពូលភ្លើងដែលត្រូវបានរចនាឡើងយ៉ាងមានប្រសិទ្ធភាព ដោយប្រើសរសៃផ្លាទីនដែលមានរាងជារង្វង់ជំនួសទង់ដែង ប៉ុន្តែតម្លៃខ្ពស់នៃផ្លាទីនបានធ្វើឱ្យអំពូលនេះមិនក្លាយជាជោគជ័យផ្នែកពាណិជ្ជកម្ម នោះទេ។នៅឆ្នាំ 1850 អ្នកគីមីវិទ្យាជនជាតិអង់គ្លេស Joseph Swan បានចាប់ផ្តើមព្យាយាមធ្វើឱ្យភ្លើងអគ្គិសនីកាន់តែសន្សំសំចៃ ហើយនៅឆ្នាំ 1860 គាត់បានបង្កើតអំពូលភ្លើងដែលប្រើសរសៃក្រដាសកាបូនជំនួសរបស់ដែលធ្វើពីផ្លាទីន ។ Swan បានទទួល ប៉ាតង់ នៅចក្រភពអង់គ្លេសក្នុងឆ្នាំ 1878 ។ ទាំងនេះគឺជាហេតុផលដែលនាំឲ្យអំពូលភ្លើងអាចកើតឡើងបាននិងបន្តវិវត្តន៍កាន់តែប្រសើររហូតមកដល់បច្ចុប្បន្ននេះ​។

Telegram

Leave a Reply

Your email address will not be published. Required fields are marked *

X