fbpx
29Aug, 2023

យើងទាំងអស់គ្នា ធ្លាប់បានសិក្សារួចហើយថា​ សង្គ្រាមលោកលើកទី១បានចាប់ផ្តើមពីឆ្នាំ១៩១៤ដល់ឆ្នាំ ១៩១៨និងសង្គ្រាមលោកលើកទី២បានផ្តើមពីឆ្នាំ១៩៣៩ដល់ឆ្នាំ១៩៤៥ ។តួយ៉ាងសង្រ្គាមទាំង២នេះបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាតិ​ បំផ្លាញទីក្រុងមួយចំនួនឱ្យខូចខាត ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ប្រទេសមួយចំនួនត្រូវជំពាក់បំណុលគេ ប្រជាជនបាត់បង់ផ្ទះសំបែង មនុស្សអត់ការងារធ្វើ ជាពិសេសបានធ្វើមនុស្សជាច្រើនបានបាត់បង់ជីវិត។ តើសង្គ្រាមលោកលើកទី១និងលើកទី២បានសម្លាប់មនុស្សប៉ុន្មានលាននាក់?

ហើយសង្ក្រាមទាំង២នេះ សង្រា្គមណាមួយដែលមានមនុស្សស្លាប់ច្រើនជាងគេ?

សង្គា្រមលោកលើកទី១បានចាប់ផ្តើមពីថ្ងៃទី២៨ ខែកក្កដា​ ឆ្នាំ១៩១៤​ដល់ថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ១៩១៨ ពោលគឺរយៈពេលជិត៤ឆ្នាំ បានបណ្តាលឲ្យមនុស្សប្រមាណជាង១៧លានបានស្លាប់និង២០លាននាក់ទៀតរងរបួស។ សង្គ្រាមនេះបានក្លាយជាសោដនាកម្មដ៏អាក្រក់បំផុត ក្នុងប្រវិត្តសាស្រ្តមនុស្សជាតិ ដែលក្នុងចំណោមមនុស្សជាង១៧លាននាក់មាន១០លានជាកម្លាំងទាហាន និង៧លានទៀតជាប្រជាជនស៊ីវិល។
បើយើងក្រឡេកមកមើលសង្រ្គាមលោកលើកទី២វិញបានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ​ ១៩៣៩ និងបញ្ចប់ទៅវិញនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥​ពោលគឺរយៈពេល៦ឆ្នាំ១ថ្ងៃ។សង្រ្គាមនេះបានធ្វើឲ្យមានវិនាសកម្មយ៉ាងធ្ងន់ធ្ងរបំផុត ដោយមនុស្សប្រមាណ៣%នៃប្រជាជនសរុបទូទាំងពិភពលោក(ការព្យាករក្នុងឆ្នាំ១៩៤០មានប្រជាជនសរុបប្រមាណ ២.៣ពាន់លាននាក់ )បានស្លាប់។មិនមានចំនួនជាក់លាក់ណាមួយបានបញ្ជាក់នោះឡើយ
ប៉ុន្តែគេអាចប្រមាណបានថាប្រហែលប្រមាណ ចន្លោះពី៥០ទៅ៨០លាននាក់ ដោយទាហានបានស្លាប់ចន្លោះពី២១ទៅ២៥លាននាក់ ស្របពេលប្រជាជនស៊ីវិលស្លាប់ច្រើនជាងប្រហែលពី៥០ទៅ៥៥លាននាក់(បូកបញ្ជូលទាំងប្រជាជនដែលស្លាប់ដោយសារជំងឺនិងគ្រោះអត់ឃ្លានប្រមាណពី១៩ទៅ២៨លាននាក់)។

សរុបជារួមមកសង្រ្គាមលោកទី១បានធ្វើឲ្យមនុស្សស្លាប់ប្រមាណ១៧លាននាក់ ហើយសង្រ្គាមលោកលើកទី២បានសម្លាប់មនុស្សប្រមាណពី៥០ទៅ៨០លាននាក់។

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X