fbpx
24Aug, 2023

Word-Of-Mouth Marketing គឺជាយុទ្ធសាស្ត្រធ្វើទីផ្សារដ៏សំខាន់ និងពិបាកនៅក្នុងការសម្រេចបានមួយនៅ ក្នុងចំណោមយុទ្ធសាស្ត្រធ្វើទីផ្សារកំពូលៗផ្សេងទៀត ដោយសារតែវាពឹងផ្អែកស្ទើរតែទាំងស្រុង ទៅលើបទពិសោធន៍ នៃការប្រើប្រាស់ផលិតផល ឬសេវាកម្មរបស់អតិថិជនពិតៗ។ យុទ្ធសាស្ត្រធ្វើទីផ្សារមួយនេះ គឺសំដៅដល់ការណែនាំពីផលិតផល ឬសេវាកម្មរបស់លោកអ្នក ទៅកាន់ក្រុមគ្រួសារ មិត្តភ័ក្តិ ឬអតិថិជនផ្សេងទៀត ដែលពួកគេស្គាល់។

ឧទាហរណ៍៖ កាលពីថ្ងៃអាទិត្យសប្តាហ៍មុន លោកអ្នកបានទៅហូបអាហារពេលល្ងាច នៅហាងមួយកន្លែង ដែលមានទីតាំងនៅជាយរាជធានីភ្នំពេញ។ ហាងនោះមានបរិយាកាសប្លែក អមដោយតន្ត្រីពិរោះរណ្តំ អមជាមួយនឹងអាហារឆ្ងាញ់ៗដ៏សម្បូរបែប។ រហូតដល់ថ្ងៃច័ន្ទសប្តាហ៍នេះ លោកអ្នកបានធ្វើការណែនាំហាងមួយកន្លែងនោះ ទៅកាន់មិត្តរួមការងាររបស់លោកអ្នក។ នៅពេលនោះមិត្តរួមការងាររបស់លោកអ្នក ក៏បានរៀបគម្រោងទៅសាកល្បងហាងនោះនៅចុងសប្តាហ៍នេះដែរ។ ដំណើរការនេះហើយ ដែលគេហៅថាដំណើរការ Word-Of-Mouth Marketing។

គួរបញ្ជាក់ផងដែរថា Word-Of-Mouth Marketing គឺពុំតម្រូវឲ្យមានការចំណាយលើការផ្សព្វផ្សាយនោះទេ ប៉ុន្តែវាតម្រូវឲ្យលោកអ្នកចេះថែរក្សា និងពូកែយល់ចិត្តអតិថិជនរបស់លោកអ្នកឲ្យបានដិតដល់។ មិនត្រឹមតែប៉ុណ្ណោះ លោកអ្នកត្រូវតែប្រាកដថាផលិតផល ឬសេវាកម្មរបស់លោកអ្នក គឺមានគុណភាពខ្ពស់ សាកសមនឹងតម្លៃដែលអតិថិជនបានចំណាយ៕

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X