fbpx
25Apr, 2024

2024 ហើយ សម្រាប់អ្នក live លក់លើ facebook បើមិនគិតពីរឿង 5 នេះទេ ប្រយ័ត្នយកលុយទៅដុតចោល ជាពិសេសចំណុចទី5។
សម័យកាលកាន់តែរីកចម្រើន ការរកស៊ីក៏ត្រូវមានភាពឆ្លាតវៃ និងភាពច្នៃប្រឌិតខ្ពស់ ជាពិសេសអ្នកលក់ Live លក់ Online ហ្នឹងតែម្តង ដែលទាមទារសមត្ថភាព និងភាពប៉ិនប្រសប់ ដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជន។សូមបញ្ចាក់តិចបងប្អូន មិនទាន់ទាល់តែ Live ជេរបញ្ចោល ហែកកេរ្តិ៍ ឬនិយាយដើមគេ បានភាពទាក់ទាញនោះទេ ហើយចំណុចទាំង ៥ខាងក្រោមនេះ គឺជារឿងដែលបងៗ អ្នក Live លក់ online ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ពិសេសចំណុចចុងក្រោយតែម្តង។

 

១.ការតុបតែងខ្លួន
សម្រាប់អ្នករកស៊ី ការរៀបចំខ្លួនឲ្យបានស្អាតបាត សមរម្យ និងមានរបៀបរាបរយ
ក្នុងកំឡុងពេល Live គឺបង្ហាញទៅកាន់អ្នកទស្សនាយ៉ាងច្បាស់ពីភាពជឿជាក់
គុណតម្លៃ ទំនុកចិត្ត និងការធានាទៅលើផលិតផលរបស់អ្នក។ បើអ្នកលក់សម្លៀកបំពាក់
តែការស្លៀកពាក់របស់អ្នក មិនសមនឹងរូបរាង អ្នកទស្សនាការ live ក៏ពិបាកនឹងសម្រេចចិត្តទិញដែរ។

២. ការរៀបចំទីតាំងឡាយ
បើទីតាំងរបស់អ្នក មិនមានពន្លឺគ្រប់គ្រាន់ ការរបៀបចំផ្នែកខាងក្រោយ មិនមានសន្ដាប់ធ្លាប់
គឺបង្ហាញដល់អ្នកទស្សនាថា អ្នកមិនទាន់បានត្រៀមខ្លួន ឬមិនសូវ professional នោះទេ។
ការរៀបចំខ្លួនឲ្យបានស្អាត គឺជារឿងមួយ តែការជ្រើសរើសទីតាំងល្អសម្រាប់ការ Live
គឺជាការបន្ថែមភាពទាក់ទាញសម្រាប់អ្នកទស្សនាផងដែរ។

៣.ត្រៀមរៀបចំពាក្យ សម្រាប់និយាយពេលឡាយ
ការសំណះសំណាល ឬនិយាយលេងលើប្រធានបទគួរឲ្យចាប់អារម្មណ៍មួយមុនឈានដល់ការនិយាយណែនាំពីផលិតផល។
កាលណាអ្នកទស្សនាចូលចិត្តស្ដាប់អ្នកនិយាយហើយគឺគេមិនងាយនឹងចាកចេញពីការ Liveរបស់អ្នកនោះទេ ហើយភាគរយនៃការលក់ដាច់ក៏មានច្រើនដូចគ្នា​។

៤.យុទ្ធសាស្រ្តប្រម៉ូសិន
ជាភាពទាក់ទាញដែលមនុស្ស ចូលមើល របស់បងប្អូន គួរមានតែការ បញ្ចុះតម្លៃ ឬ ទិញមួយថែម មួយ
ឬ Free delivery ជាដើម នេះជាចំណុចពិសេសដែលម្ចាស់អាជីវកម្មគ្រប់រូបគួរតែដឹង

៥.ចេះបច្ចេកទេស ក្នុង boost នៅពេល Live


ហើយហេតុអ្វីបានជាខ្ញុំថាចំណុចនេះសំខាន់ជាងគេ ព្រោះ Facebook បច្ចុប្បន្នមានការ update ជាបន្តបន្ទាប់ បើបងប្អូនតាមមិនទាន់ការវិវត្តពីបច្ចេកទេស Boost live លើ Facebook នោះទេ បងប្អូនដូចយកលុយដែលបាន boost នោះទៅដុតចោលចឹង។ ក្នុងន័យនេះ គឺទាមទារឲ្យបងមានជំនាញច្បាស់លាស់ទៅលើរឿងនេះ តែបើ​បង​ប្អូនមិនមានពេលវេលាគ្រប់គ្រាន់នោះទេ បងប្អូនអាចទាក់ទងមកកាន់ក្រុមការងារ Ads Box ដែលពួកយើងមានអ្នកជំនាញក្នុងការរៀបចំ Boost Live ជូនបងប្អូនតាមបច្ចេកទេសត្រឹមត្រូវ និងច្បាស់លាស់ ជួយឲ្យការ Live បងប្អូន មានអ្នកមើលច្រើន និងលក់ដាច់កាន់តែខ្លាំង បន្ថែមពីនេះ ពួកយើងក៏មាន សេវាកម្ម ជួលផេកនិង លក់ផេក VIP សម្រាប់ Boost Live និងសេវាក​ម្មដំឡើងឬរៀបចំឡាយ ឲ្យមានភាពទាក់ទាញស្រស់ស្អាត និងស្តង់ដា​​ ផងដែរ ។

 

Telegram

Leave a Reply

Your email address will not be published. Required fields are marked *

X