fbpx
23Aug, 2023

សព្វថ្ងៃនេះជាង៦០ភាគរយនៃប្រជាជនទូទាំងពិភពលោកប្រហែលនឹង ជាង5ពាន់លាននាក់ ប្រើប្រាស់ Internetជាប្រចាំថ្ងៃដែលជាប្រភពនៃព័ត៌មាន កម្មវិធីកម្សាន្ត ភាពយន្ត  និងព័ត៌មានអន្តរជាតិជុំវិញពិភពលោកជាដើម។ប៉ុន្តែទោះជាយ៉ាងនេះក្តី នៅមានប្រទេសមួយចំនួនតូចដែលបានដាក់កំហិតប្រជាជនរបស់ខ្លួនលើការប្រើប្រាស់ប្រព័ន្ធ Internet ខ្លាំងបំផុត ហើយរាប់បញ្ចូលទាំងការរឹតបន្តឹង ឬការហាមប្រាមសម្រាប់ torrenting   មើលរឿងអាសអាភាស ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការប្រើប្រាស់VPN ផងដែរ។ តួយ៉ាងប្រទេសទាំង២នេះជាប្រទេសដែលរឹតត្បិតប្រព័ន្ធ Internet ខ្លាំងបំផុតនៅលើពិភពលោក

១.ប្រទេសកូរ៉េខាងជើង

កូរ៉េខាងជើង ជាប្រទេសដែលប្រកាន់យករបបកុម្មុយនីស្តនិងជាប្រទេសផ្តាច់ការជាងគេលើពិភពលោក។ប្រទេសនេះស្ថិតនៅកំពូលនៃបញ្ជីដែលមានពិន្ទុខ្ពស់បំផុតចំពោះការរិតត្បិតInternet ខ្លាំងបំផុត។ យ៉ាងណាមិញ ប្រជាជនកូរ៉េខាងជើងមិនអាចប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមភាគខាងលិច(ប៉ែកអុឺរ៉ុប) មើលរឿងអាសអាភាស ការប្រើប្រាស់ torrent ឬ VPNs* បានឡើយ។ ម្យ៉ាងវិញទៀត ប្រព័ន្ធផ្សព្វផ្សាយនយោបាយទាំងអស់ដែលបានចេញផ្សព្វផ្សាយក្នុងប្រទេសត្រូវបានត្រួតពិនិត្យយ៉ាងតឹងរឹងនិងរងឥទ្ធិពលពីរដ្ឋាភិបាលកូរ៉េខាងជើង។ប្រទេសនេះបានបិទកម្មវិធីផ្ញើសារពីបរទេសដោយបង្ខំប្រជាពលរដ្ឋរបស់ខ្លួនឱ្យប្រើកម្មវិធីដែលត្រូវបានធ្វើឡើងដោយរដ្ឋាភិបាល (រដ្ឋាបាលជាអ្នកគ្រប់គ្រង) នៅក្នុងប្រទេសតែប៉ុណ្ណោះ។

២.ប្រទេសចិន​

ចិន​ ជាប្រទេសកុម្មុយនីស្តទី២ដែលរឹតត្បិតលើវិស័យ Internet ខ្លាំងបំផុត។​ ប្រទេស​ចិន រឹតបន្តឹង​ទាំង​ការ​បោះពុម្ព​ផ្សាយ និងការប្រើប្រាស់បណ្តាញសង្គមរបស់លោកខាងលិចជាច្រើន ។លើសពីនេះ ​ព្រឹត្តិការណ៍ចម្រូងចម្រាស់ជាច្រើនត្រូវបានត្រួតពិនិត្យពីការផ្សាយព័ត៌មាន បូករួមទាំងការរារាំងពលរដ្ឋចិនជាច្រើនពីការយល់ដឹងអំពីសកម្មភាពរបស់រដ្ឋាភិបាលរបស់ពួកគេ និងការរឹតត្បិត សេរីភាពសារព័ត៌មាន យ៉ាងធ្ងន់ធ្ងរ។ ចំណែកឯការត្រួតពិនិត្យអ៊ីនធឺណិត របស់ប្រទេសចិនគឺមានលក្ខណៈទូលំទូលាយ និងទំនើបជាងប្រទេសដទៃទៀតក្នុងពិភពលោក ហើយរដ្ឋាភិបាលចិនបានបិទ មាតិកា គេហទំព័រ និងត្រួតពិនិត្យយ៉ាងតឹងរឹងចំពោះការចូលប្រើប្រាស់ Internet របស់ប្រជាជន ។យ៉ាងណាមិញ ការចាត់វិធានរបស់រដ្ឋអំណាចនៃទីក្រុងបេកាំងដ៏តឹងតែងនេះគឺ ដោយសារមូលហេតុនយោបាយនិងការពាក់ព័ន្ធនឹងរឿងរសើបៗរបស់សង្គមជាតិជាដើម។ ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៏នោះ គឺក្រុមហ៊ុនInternet មួយចំនួន របស់លោកខាងលិច​ដូចជា facebook, Google ,twitter(X)​, Instagram, Snapchat, YouTube, TikTok,ជាដើមគឺមិនអាចដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសចិនបានឡើយ។ ប្រទេសនេះបានអនុញ្ញាត្តឲ្យប្រជាជន​​ប្រើប្រាស់បណ្តាញសង្គមណាដែលគ្រប់គ្រងដោយរដ្ឋាភិបាលដូចជា Wechat ,weibo ,Douyin ជាដើម ហើយប្រជាជនចិនមិនអាចចូលប្រើកម្មវិធី និងគេហទំព័រដែលរដ្ឋាភិបាលមិនចង់ឱ្យពួកគេប្រើប្រាស់បាននោះទេ ។​ ជារឿយៗការប្រើប្រាស់Internet  របស់ប្រជាជនចិន​ត្រូវបានឃ្លាំមើលពី The Great Firewall of China ដែលជាប្រព័ន្ធគ្រប់គ្រងការប្រើប្រាស់ទិន្នន័យInternet ​របស់រដ្ឋាភិបាលចិន​​​។

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X