fbpx
25Oct, 2023

នរណាៗក៏ធ្លាប់បានស្គាល់អំពីប៉ម Eiffel ដែលវាជានិម្មិតរូបដ៏អស្ចារ្យមួយរបស់ប្រទេសបារាំង ។ Eiffel Tower គឺជាសំណង់ដែលសាងសង់ខុសពីសំណង់ធម្មតាដោយវាត្រូវបានគេសាងសង់ឡើងអំពីដែកសុទ្ធ ហើយដែកទាំងនោះក៏ត្រូវបានឆ្លងកាត់ដំណើរការចម្រាញ់ដើម្បីទទួលបានដែកដែលល្អបំផុតនិងរឹងមាំបំផុតលើសពីដែកធម្មតា ។ប៉ម Eiffel ត្រូវបានសាងសង់ឡើងពីឆ្នាំ 1887 ដល់ឆ្នាំ 1889 ដោយវិស្វករជនជាតិបារាំង Gustave Eiffel ដែលមានជំនាញក្នុងការកសាងស៊ុម និងរចនាសម្ព័ន្ធដែក ក្នុងការចំណាយពេលសាងសង់នេះប្រើរយៈពេល ​2​ឆ្នាំ 2ខែ 5ថ្ងៃ។ អគារនេះមានបីជាន់ដែលបើកជាសាធារណៈជាន់ទី 1 ជាន់ទី 2 និងកំពូល។ ជាន់ទី 2 មាន 2 ផ្នែក ផ្នែកខាងក្រោមមានការបិទជិតជាបន្ទប់ និងផ្នែកខាងលើបើកចំហរ ។ យើងអាចឡើងពីជាន់ទីមួយទៅដោយជណ្តើរ ឬដោយជណ្តើរយន្ត។ ប៉ុន្តែការឡើងពីជាន់ទី 2 ទៅកំពូលគឺប្រើប្រាស់ជណ្តើរយន្តទាំងស្រុង។ អគារ Eiffel Tower ត្រូវបានសាងសង់ឡើងដើម្បីជាការទាក់ទាញដ៏សំខាន់មួយសម្រាប់ ពិព័រណ៍ពិភពលោកនៅ ទីក្រុងប៉ារីសក្នុងឆ្នាំ 1889។មុននឹងកសាងអគារនេះឡើងគឺមានការប្រកួតប្រជែងចំនួន107គម្រោងផ្សេងទៀត ហើយ Eiffel Tower ក៏បានជាប់ក្នុងគម្រោងនោះ អគារនេះត្រូវបានបើកជាសាធារណៈនៅថ្ងៃតែមួយជាមួយនឹងពិព័រណ៍ពិភពលោកដែលប្រារព្ឋនៅថ្ងៃទី 15 ខែឧសភាឆ្នាំ 1889 ។
ប៉ម Eiffel មានទម្ងន់ប្រហែល 10,100 តោន។ ដោយគ្រាន់តែថ្នាំលាបដែលការពារដែក មានទម្ងន់រហូតដល់ទៅ 60 តោន ឯណោះ
ហើយមានអ្នកខ្លះឆ្ងល់ថា តើEiffel Tower មានន័យដូចម្តេច ? តាមពិតទៅវាមិនមានន័យអ្វីទេ វាគឺជាឈ្មោះរបស់វិស្វករផ្ទាល់តែម្តង។
ជារៀងរាល់ឆ្នាំមនុស្សជាង ៦ លាននាក់បានទៅធ្វើការទស្សនានិងឡើងលើអគារនោះ
ប៉ម Eiffel បើកជារៀងរាល់ថ្ងៃ បើអ្នកទាំងអស់គ្នាចង់ទៅលេងអាចចូលមើលបាន គេបើកចាប់ពីម៉ោង 9:30 ព្រឹកដល់ម៉ោង 11:45 យប់ ហើយបើនៅរដូវក្តៅវិញបើកចាប់ពីម៉ោង 9:00 ព្រឹកដល់ម៉ោង 12:45 ព្រឹក

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X