fbpx
31Oct, 2023

 

ពេលដែលអាកាសធាតុក្តៅមនុស្សគ្រប់គ្នាតែងនឹកឃើញដល់កង្ហារដែលអាចជួយឲគ្រប់គ្នាត្រជាក់និងមានភាពស្រស់ស្រាយ តែអ្នកទាំងអស់គ្នាដែលដឹងអត់ថាកង្ហារមានប្រវត្តិបែបណាមុននឹងវិវត្តន៍បានមកដល់បច្ចុប្បន្ននេះ

តាមពិតកង្ហារកើតឡើងដំបូងមិនមែនមានរូបរាងដូចកង្ហារបច្ចុប្បន្ននេះទេ ដំបូងបង្អស់កង្ហារបានកើតមានឡើងនៅប្រទេសឥណ្ឌាដែលគេហៅថា Punkah (ប៉ាន់កា) វាត្រូវបានប្រើប្រាស់នៅក្នុង ប្រទេសឥណ្ឌា ប្រហែល 500ឆ្នាំ មុនគ. ស .។ វា​ជា​កង្ហារ​ដៃ​ដែល​ផលិត​ពី​បន្ទះ​ឫស្សី ឬការ​ចងក្រងសរសៃ​រុក្ខជាតិ​ផ្សេង​ៗ វាមានលក្ខណះជាកង្ហាររាបស្មើរធំមួយ ជាប់នឹងពិដាន ដែលចាំបាច់​ត្រូវមានអ្នកទាញ​ដើម្បីអាចឲ​​ខ្យល់មានចលនា។

នៅឆ្នាំ1882 កង្ហារអគ្គិសនីដំបូងគេបង្អស់ត្រូវបានបង្កើតឡើងដោយ Schuyler Skaats Wheeler ដោយបានប្រើប្រាស់អគ្គិសនីដែលបង្កើតឡើងដោយ Thomas Edison និង Nicola Tesla ដើម្បីបង្កើតកង្ហារដោយគ្មានមនុស្ស ឬកម្លាំងសេះ។ ជាកង្ហារអគ្គិសនីទីមួយមានស្លាបតែ 2 ដែលគ្មានទ្រុងការពារ។ គាត់បានទទួលប៉ាតង់ក្នុងការបង្កើតរបស់គាត់នៅថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 1885។ ហើយគាត់ក៏បានទទួលរង្វាន់ John Scott Medal សម្រាប់ការច្នៃប្រឌិតនេះក្នុងឆ្នាំ 1904 ដោយ វិទ្យាស្ថាន Franklin ។

1889 Philip Diehl បានដំឡើងកង្ហារ នៅលើម៉ូទ័រម៉ាស៊ីនដេរហើយភ្ជាប់វាទៅនឹងពិដានដោយបង្កើត កង្ហារពិដាន ដែលគាត់ទទួលបានប៉ាតង់នៅថ្ងៃទី 12 ខែវិច្ឆិកា ឆ្នាំ 1889។១៨៩៦ កង្ហារដែលមានស្លាបតែពីរបានកែច្នៃស្លាបបន្ថែមច្រើនជាងមុនត្រូវបានផលិតឡើង។1902  បច្ចេកវិទ្យាបានបន្តវិវត្តន៍បង្កើតបានជាកង្ហារដំបូងដែលមានមុខងារអាចធ្វើឲរេឆ្វេងស្តាំបានដើម្បីចលនាខ្យល់សាយបានល្អ​ ដូចនឹងកង្ហារបញ្ឈរនាពេលបច្ចុប្បន្ន។ចឹងមុននឹងបានឧបករណ៍ទំនើបប្រើប្រាស់ដូចសព្វថ្ងៃគឺមិនមែនងាយស្រួលទេ វាត្រូវឆ្លងកាត់រឿងរ៉ាវនិងការស្រាវជ្រាវពិបាកៗជាច្រើនដែលយើងនឹកស្មានមិនដល់ ។

Telegram

Leave a Reply

Your email address will not be published. Required fields are marked *

X