fbpx
15Nov, 2023

 

ទូរស័ព្ទ Smartphone នាពេលបច្ចុប្បន្ននេះ អាចចាត់ទុកថាជាឧបករណ៍ដ៏សំខាន់មួយដែលមនុស្សគ្រប់រូបស្ទើរតែមិនអាចខ្វះ​បាន ហើយអ្វីដែលគួរឲ្យកត់សម្គាល់ នោះគឺគ្រប់ទូរស័ព្ទ Smartphone ទាំំងអស់សុទ្ធតែបំពាក់មុខងារកាមេរ៉ាជានិច្ច ។ ចុះតើនរណាជាអ្នករកឃើញនៅ របកគំហើញនេះ ?​

កាមេរ៉ាទូរស័ព្ទដៃ ដែលយើងកំពុងតែប្រើប្រាស់សព្វថ្ងៃនេះ ត្រូវបានបង្កើតឡើងលោក Phillippe Kanh ដែលជាប្រឌិតករបច្ចេកវិទ្យាជនជាតិបារាំង ។ រូបភាពដំបូងដែលគាត់បានថត​ដោយឧបករណ៍ថ្មីនោះគឺ ជារូបភាពកូនស្រីទើបនឹងកើតរបស់គាត់ផ្ទាល់មានឈ្មោះថា Sopia ដែលកើតនៅថ្ងៃទី ​១១ ខែមិថុនា ឆ្នាំ១៩៩៧ ។

លោក Phillippe Kanh បានបញ្ចប់គម្រោងនៃដំណើរការក្នុងការបង្កើតកាមេរ៉ាក្នុងទូរស័ព្ទរបស់គាត់ បន្ទាប់ពីភរិយារបស់គាត់មានឈ្មោះ Sonia ​បានសម្រាលកូនរួច ចូលបម្រើការងារវិញ ។ចំពោះដំណើរការនៃការបង្កើតថ្មីនេះ​លោក​ Phillippe Kanh បានតភ្ជាប់ ទូរស័ព្ទដៃ កាមេរ៉ា និងកុំព្យូទ័រយួរដៃមួយរបស់គាត់ជាមួយគ្នា រួមធ្វើការបញ្ចូនរូបភាពដំបូងរបស់គាត់ភ្លាមទៅកាន់មិត្តភក្តិ ក្រុមគ្រួសារនិងមនុស្សទូទាំងពិភពលោក។ ហើយរូបភាពដែលលោកបាន ចែកចាយនេះគឺជាជំហានក្នុងការបើកទំព័រសករាជថ្មីនៃការ​ ‍‍‍‍‍«ចែករំលែក»​​ ប្រព័ន្ធផ្សព្វផ្សាយសង្គមសម័យទំនើប ។

យ៉ាងណាមិញមកទល់នឹងពេលនេះ លោក Phillippe Kanh គឺជាស្ថាបនិក និងជានាយកប្រតិបត្តិការនៃក្រុមហ៊ុន Borland , Starfish Program , Lightsurf Technogies និងបច្ចេកវិទ្យា Fullpower ផងដែរ ។

Telegram

 

Leave a Reply

Your email address will not be published. Required fields are marked *

X